TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

បច្ចេកទេសគន្លឹះនៃការស្រាវជ្រាវប្រតិបត្តិ

4,870 Views

បច្ចេកទេសគន្លឹះនៃការស្រាវជ្រាវប្រតិបត្តិ ជាសៀវភៅណែនាំសម្រាប់បុគ្គលិកអប់រំ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា រដ្ឋបាល ក្រុង ស្រុក ខណ្ឌ នាយកសាលា គ្រូបង្រៀន សិស្ស និស្សិត ព្រមទាំងអ្នកដែលចាប់អារម្មណ៍ ការស្រាវជ្រាវប្រតិបត្តិ ដែលអាចប្រើប្រាស់សៀវភៅនេះ ដើម្បីពង្រឹងសមត្ថភាពការធ្វើផែនការ  ការសម្រេចចិត្ត ការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍស្ថាប័នដោយផ្អែកលើភស្តុតាងសំដៅជំរុញឱ្យមានការប្រែប្រួលតាមបរិបទថ្មី។ សៀវភៅនេះ ត្រូវបានតាក់តែងឡើងសម្រាប់បុគ្គលិកអប់រំ ព្រមទាំងសម្រាប់អ្នកដែលមានបំណងចង់ដោះស្រាយបញ្ហាសំខាន់ៗ និងចង់ឱ្យមាន ការប្រែប្រួលនិងវឌ្ឍនភាពនៅកន្លែងធ្វើការ ដោយមានការពន្យល់យ៉ាងសាមញ្ញៗពីវិធីសាស្ត្រប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និងការបកស្រាយទិន្នន័យតាមរយៈឧទាហរណ៍ពី   បទពិសោធជីវិតពិត និងភាពជាក់ស្តែង។  សៀវភៅនេះមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។

ទាញយកឯកសារ៖ សៀវភៅណែនាំអំពីបច្ចេកទេសគន្លឹះនៃការស្រាវជ្រាវប្រតិបត្តិ /Action Research Techniques

ភាសាខ្មែរ          https://bit.ly/3vI0Hmf

ភាសាអង់គ្លេស  https://bit.ly/3Ce46eH

More Posts