TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

កិច្ចពិភាក្សាពីការអប់រំផ្លូវចិត្តសម្រាប់សិស្ស និស្សិតលោកគ្រូអ្នកគ្រូ និងមាតាបិតា

933 Views

              កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះអង្គគ្រូ វជិរប្បញ្ញោ គូ សុភាព បាននិមន្តមកនាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំយុវជន និងកីឡា។  ក្នុងកិច្ចនិមន្តមកនេះ  ព្រះគ្រូបានជួបពិភាក្សាពីការអប់រំផ្លូវចិត្តសម្រាប់សិស្ស និស្សិតលោកគ្រូអ្នកគ្រូ និងមាតាបិតា ជាមួយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា និងលោកស្រីបណ្ឌិត ប៊ូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ព្រមទាំងលោកបណ្ឌិត កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ។

            ក្នុងកិច្ចជំនួបនោះ ព្រះអង្គគ្រូ វជិរប្បញ្ញោ គូ សុភាព បានផ្តល់ឱវាទទាក់ទងនឹងការអប់រំចិត្តសម្រាប់សិស្ស និស្សិតលោកគ្រូអ្នកគ្រូ និងមាតាបិតា រួចបាននិមន្តទស្សនាបន្ទប់ធនធាននៃនាយកដ្ឋានគោលនយោបាយ និងបានប្រគល់សៀវភៅអប់រំចិត្តសម្រាប់តម្កល់ទុកសិក្សាស្វែងយល់ពីការអបរ់រំចិត្តនៅបន្ទប់ធនធាននៃនាយកដ្ឋានគោលនយោបាយ។     

 ដោយ៖ កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ 

More Posts