TRENDING NOW

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២សេចក្ដីប្រកាសរកអត្ថបទស្រាវជ្រាវវគ្គសិក្សាដំបូងអំពីការស្រាវជ្រាវប្រតិបត្តិកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ឆ្នាំ២០២៣កិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាកិច្ចសន្ទនាតុមូលជាមួយគណៈប្រតិភូមកពីប្រទេសឥណ្ឌាដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»កិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់

ការសិក្សាវិភាគរកភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង

1,850 Views

ខេត្តកោះកុង៖ ក្រុមការងាររបស់នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះធ្វើការសិក្សាវិភាគរកភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង ក្នុងការអនុវត្តការគ្រប់គ្រងសាលារៀន ដើម្បីកំណត់ជម្រើសគោលនយោបាយ និងរៀបចំយុទ្ធសាស្រ្តសម្រាប់ក្របខណ្ឌគោលនយោបាយស្តីពី ការគ្រប់គ្រងតាមសាលារៀន មានរយៈពេល ០៣ ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា ក្រុងខេមរភូមិន្ទ វិទ្យាល័យកោះកុង ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគិរីសាគរ និងសាលាបឋមសិក្សាហ៊ុនសែនកោះស្តេច ខេត្តកោះកុង។

ការសិក្សាវិភាគធ្វើឡើងតាមរយៈការវិភាគស្វត (SWOT) ដោយចែងចែកជា ៣ ក្រុមធំគឺ៖

ក្រុមទី១ មន្ទីរអយក ខេត្តកោះកុងរួមមានៈ

ប្រធានមន្ទីរអយកខេត្តកោះកុង ១ រូប

ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ ១ រូប

ប្រធានការិយាល័យបឋមសិក្សា ១ រូប

អនុប្រធានការិយាល័យអប់រំកុមារតូច ១ រូប

ប្រធានការិយាល័យអយក ក្រុងខេមរៈភូមិន្ទ ១ រូប

ក្រុមទី២  វិទ្យាល័យកោះកុងរួមមានៈ

នាយកវិទ្យាល័យ ១ រូប

នាយករងវិទ្យាល័យ ២ រូប

គ្រូវិទ្យាល័យ ៦ រូប

សិស្សវិទ្យាល័យ ៦ រូប

ក្រុមប្រឹក្សាឃុំ ១ រូប

មន្ត្រីនគរបាល ១ រូប

ក្រុមទី៣  សាលាបឋមសិក្សាហ៊ុនសែនកោះស្តេចរួមមានៈ

នាយិកា ១ រូប

នាយករង ១ រូប

គ្រូ ៦ រូប

សិស្ស ៦ រូប

ក្រុមប្រឹក្សាឃុំ ១ រូប

មន្ត្រីនគរបាល ១ រូប 

សកម្មភាពនៃសិក្សាវិភាគរក ភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង ក្នុងការអនុវត្តការគ្រប់គ្រងសាលារៀន តម្រូវឱ្យអ្នកចូលរួមទាំងអស់គិតផ្តោតអារម្មណ៍ទៅលើការគ្រប់គ្រងសាលារៀនតាមរយៈបទពិសោធន៍ខ្លួន ហើយរកភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែងក្នុងការគ្រប់គ្រងសាលារៀន បន្ទាប់មករកចំណុចរួមគ្នា និងចុងក្រោយរកអាទិភាពនៃចំណុចរួមនីមួយៗ។      

ការសិក្សាវិភាគនេះ បានធ្វើឡើងយ៉ាងសកម្ម និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា និងជាប្រយោជន៍ដល់ការវិភាគដើម្បីកំណត់ជម្រើសគោលនយោបាយ និងរៀបចំយុទ្ធសាស្រ្តសម្រាប់ក្របខណ្ឌគោលនយោបាយស្តីពី ការគ្រប់គ្រងតាមសាលារៀន។ 

 

0 វិច្ឆិកា ២០២០ | នាយកដ្ឋានគោលនយោបាយ

ក្រុមទី១ មន្ទីរអយក ខេត្តកោះកុង

ក្រុមទី២  វិទ្យាល័យកោះកុង

ក្រុមទី៣  សាលាបឋមសិក្សាហ៊ុនសែនកោះស្តេច

More Posts