TRENDING NOW

ការ​ចុះ​គាំទ្រ​សាលារៀន​គោលដៅ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ឌីជីថល​សម្រាប់​សាលារៀន​ នៅតាមគ្រឹះស្ថានសិក្សាគោលដៅ​ នៅខេត្តកំពតពិធី​ជួបជុំ​សំណេះសំណាល និង​ផ្ទេរ​តំណែង​ប្រធាន​នាយកដ្ឋាន​គោលនយោបាយលោកបណ្ឌិត ឃុត សុខា ត្រូវបាន សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​តែងតាំងជា​ប្រធាននាយកដ្ឋានគោលនយោបាយកិច្ចប្រជុំស្តីពី «ការពិនិត្យ និងផ្ដល់អនុសាសន៍លើការស្រាវជ្រាវដែលបានបញ្ចប់របស់នាយកដ្ឋានគោលនយោបាយ»សិក្ខាសាលាឆ្លុះបញ្ចាំងលើរបាយការណ៍ស្រាវជ្រាវស្តីពី៖ "ការអប់រំស្ទែម (STEM) ៖ សមត្ថភាព​គ្រូបង្រៀន និងការជះឥទ្ឋិពលដល់ការបង្រៀន"កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”ការផ្សាយចេញរបស់កាលិកបត្រអប់រំកម្ពុជាកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”កម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥២
Search

សិក្ខាសាលាសរសេរឯកសារគោលយោបាយសង្ខេបស្តីពី ការលើកកម្ពស់ការអប់រំបំណិនជីវិតតាមមូលដ្ឋាន

1,046 Views

ខេត្តកំពត÷ នាថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាសរសេរឯកសារគោលយោបាយសង្ខេបស្តីពី «ការលើកកម្ពស់ការអប់រំបំណិនជីវិតតាមមូលដ្ឋាន» នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ក្រោមអធិបតីភាពរបស់ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន។ សិក្ខាសាលានេះ មានគោលបំណងដើម្បីផលិតឯកសារគោលនយោបាយសង្ខេបដែលជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំពិចារណាក្នុងការដាក់ចេញអន្តរាគមន៍លើកកម្ពស់ការអនុវត្តបំណិនជីវិតនៅក្នុងប្រព័ន្ធអប់រំ ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា សមាសភាពអញ្ជើញចូលរួមមានសរុបចំនួន៣១រូប ដែលក្នុងនោះ ១៥រូប អញ្ជើញមកពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានក្រោមឱវាទទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា និង១៦រូប អញ្ជើញមកពីមន្ទីរអយក. ការិយាល័យអយក. និងសាលារៀន នៅខេត្តចំនួន៥ គឺ បាត់ដំបង សៀមរាប កំពត តាកែវ និងស្ទឹងត្រែង។

 

០៧ កញ្ញា ២០២២ | នាយកដ្ឋានគោលនយោបាយ

More Posts