បច្ចេកទេសគន្លឹះនៃការស្រាវជ្រាវប្រតិបត្តិ ជាសៀវភៅណែនាំសម្រាប់បុគ្គលិកអប់រំ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា រដ្ឋបាល ក្រុង ស្រុក ខណ្ឌ នាយកសាលា គ្រូបង្រៀន សិស្ស និស្សិត ព្រមទាំងអ្នកដែលចាប់អារម្មណ៍ ការស្រាវជ្រាវប្រតិបត្តិ ដែលអាចប្រើប្រាស់សៀវភៅនេះ ដើម្បីពង្រឹងសមត្ថភាពការធ្វើផែនការ ការសម្រេចចិត្ត ការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍស្ថាប័នដោយផ្អែកលើភស្តុតាងសំដៅជំរុញឱ្យមានការប្រែប្រួលតាមបរិបទថ្មី។ សៀវភៅនេះ ត្រូវបានតាក់តែងឡើងសម្រាប់បុគ្គលិកអប់រំ ព្រមទាំងសម្រាប់អ្នកដែលមានបំណងចង់ដោះស្រាយបញ្ហាសំខាន់ៗ និងចង់ឱ្យមាន ការប្រែប្រួលនិងវឌ្ឍនភាពនៅកន្លែងធ្វើការ ដោយមានការពន្យល់យ៉ាងសាមញ្ញៗពីវិធីសាស្ត្រប្រមូលទិន្នន័យ ការវិភាគទិន្នន័យ និងការបកស្រាយទិន្នន័យតាមរយៈឧទាហរណ៍ពី បទពិសោធជីវិតពិត និងភាពជាក់ស្តែង។ សៀវភៅនេះមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។
ទាញយកឯកសារ៖ សៀវភៅណែនាំអំពីបច្ចេកទេសគន្លឹះនៃការស្រាវជ្រាវប្រតិបត្តិ /Action Research Techniques
ភាសាខ្មែរ https://bit.ly/3vI0Hmf
ភាសាអង់គ្លេស https://bit.ly/3Ce46eH