កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះអង្គគ្រូ វជិរប្បញ្ញោ គូ សុភាព បាននិមន្តមកនាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំយុវជន និងកីឡា។ ក្នុងកិច្ចនិមន្តមកនេះ ព្រះគ្រូបានជួបពិភាក្សាពីការអប់រំផ្លូវចិត្តសម្រាប់សិស្ស និស្សិតលោកគ្រូអ្នកគ្រូ និងមាតាបិតា ជាមួយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា និងលោកស្រីបណ្ឌិត ប៊ូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ព្រមទាំងលោកបណ្ឌិត កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ។
ក្នុងកិច្ចជំនួបនោះ ព្រះអង្គគ្រូ វជិរប្បញ្ញោ គូ សុភាព បានផ្តល់ឱវាទទាក់ទងនឹងការអប់រំចិត្តសម្រាប់សិស្ស និស្សិតលោកគ្រូអ្នកគ្រូ និងមាតាបិតា រួចបាននិមន្តទស្សនាបន្ទប់ធនធាននៃនាយកដ្ឋានគោលនយោបាយ និងបានប្រគល់សៀវភៅអប់រំចិត្តសម្រាប់តម្កល់ទុកសិក្សាស្វែងយល់ពីការអបរ់រំចិត្តនៅបន្ទប់ធនធាននៃនាយកដ្ឋានគោលនយោបាយ។
ដោយ៖ កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ