972 Views
រាជធានីភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំពិភាក្សា ក្រោមប្រធានបទ”កិច្ចពិភាក្សាពង្រាងMOUជាមួយវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា(CDRI)”ដើម្បី ជំរុញការសហប្រតិបត្តិការលើកិច្ចការស្រាវជ្រាវ ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ មន្តី្រជំនាញ(CDRI) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជាច្រើនរូប។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត បានបង្ហាញពីកិច្ចការនិងសមិទ្ធផលកន្លងមករបស់នាយកដ្ឋានគោលនយោបាយ និងបាន គាំទ្រលើឯកសារពង្រាង ព្រមទាំងមានប្រសាសន៍ថា “ការសហការលើកិច្ចការស្រាវជ្រាវគឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែល្អដែលជាកត្តាចាំបាច់ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយពុទ្ធិ”៕
២១ កក្កដា ២០២០ | នាយកដ្ឋានគោលនយោបាយ