កិច្ចប្រជុំថ្នាក់នាំនាយកដ្ឋាននិងការិយាល័យ

391 Views
កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់នាំនាយកដ្ឋាននិងការិយាល័យ  តាមរយៈ កម្មវិធី Zoom  ដើម្បី

១. ពិនិត្យមើលអំពីផលជះនៃស្ថានភាពកូវីដ-១៩ដល់ជីវភាពរស់នៅ និងការងាររបស់មន្ត្រីនាយកដ្ឋាន

២. ការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីជំនាញក្នុងអំឡុងពេលនៃការបិទខ្ទប់ ៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបឌីជីថលសម្រាប់នាយកដ្ឋាន

៤. ពិនិត្យនូវយុទ្ធសាស្ត្រ សកម្មភាព និងចំណុចដៅជាអាទិភាពរបស់នាយកដ្ឋាន ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព  លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ។