487 Views
ខេត្តកំពង់ស្ពឺ៖ នាយកដ្ឋាន គោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើរបាយការណ៍ស្រាវជ្រាវស្ដីពី «ការពិនិត្យឡើងវិញអំពីកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន និងតួនាទីក្រុមប្រឹក្សាកុមារក្នុងកម្មវិធី» ក្រោមអធិបតីភាព លោក កង សុផាន់ណា អនុប្រធាននាយកដ្ឋានគោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង អគ្គនាយករងគោលនយោបាយនិងផែនការ ចាប់ពីថ្ងៃពុធ ៦កើត ដល់ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២ នៅសាលប្រជុំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានសមាសភាពចូលរួមពីនាយកដ្ឋានពាក់ព័ន្ធទាំង៥ មន្ទីរអប់រំ យុវជន និងកីឡាទាំង៥ និង នាយក និងលោកគ្រូ អ្នកគ្រូ មកពីបណ្តា ៥ រាជធានី ខេត្ត សរុប ៥៥ នាក់។
សិក្ខាសាលានេះ មានគោលបំណងប្រមូលគំនិត និងយោបល់សំខាន់ៗ ពីគ្រប់ភាគីពាក់ព័ន្ធដែលជាធាតុចូលបន្ថែម ដើម្បីធ្វើឱ្យរបាយការណ៍ស្រាវជ្រាវនេះកាន់តែមាន ភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។